សហគមន៍ OpenOffice.org, ដែល​ទទួល​ខុស​ត្រូវ​អភិវឌ្ឍផលិតផលនេះ, សូម​អញ្ជើញ​អ្នក​ចូល​រួម​ជា​សមាជិក​សហគមន៍​ ។​ ជា​អ្នក​ប្រើ​ថ្មី អ្នក​អាច​ពិនិត្យ​មើលតំបន់​បណ្តាញ OpenOffice.org ដែល​មាន​ព័ត៌មាន​ជំនួយ​ សម្រាប់​អ្នក​ប្រើ​ នៅ

​​ចំណាំ​​អំពី​​ការ​​ដំឡើង

តម្រូវ​ការ​ប្រព័ន្ធ ៖​

គ្រាប់​ចុច​​ផ្លូវ​កាត់

មាន​តែ​គ្រាប់​ចុច​ផ្លូវកាត់ (ការ​បន្សំ​គ្រាប់​ចុច) ដែល​មិន​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ អាច​ត្រូវ​បាន​ប្រើ​ក្នុង OpenOffice.org ។ បើ​ការ​បន្សំ​គ្រាប់​ចុច​ក្នុង OpenOffice.org មិន​ធ្វើការ​ដូច​ដែល​បាន​ពណ៌នា​ក្នុង​ជំនួយ OpenOffice.org ពិនិត្យ​បើ​ផ្លូវកាត់​នោះ​ត្រូវ​បាន​ប្រើ​រួច​រាល់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ។ ដើម្បី​កែ​តម្រូវ​ការ​ប៉ះ​ទង្គិច​នោះ អ្នក​អាច​ផ្លាស់ប្ដូរ​គ្រាប់​ចុច​ដែល​ផ្ដល់​តម្លៃ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក ។ ដូច​គ្នា​នេះ​ដែរ អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ផ្ដល់​តម្លៃ​គ្រាប់​ចុច​ណា​មួយ​ក្នុង OpenOffice.org ។ សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ប្រធាន​បទ​នេះ យោង​ទៅ​ជំនួយ OpenOffice.org ឬ​ឯកសារ​ជំនួយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

ឯកសារ​​ជាប់​សោរ

ក្នុង​ការ​កំណត់​លំនាំ​ដើម ឯកសារ​ដែល​ចាក់​សោ​ត្រូវ​បាន​បើក​ក្នុង OpenOffice.org ។ ដើម្បី​ធ្វើ​ឲ្យ​វា​អសកម្ម អ្នក​ត្រូវ​តែ​កំនត់​អថេរ​បរិស្ថាន​សមរម្យ SAL_ENABLE_FILE_LOCKING=0 និង​នាំ​ចេញ export SAL_ENABLE_FILE_LOCKING ។ ធាតុ​ទាំងនេះ​មាន​រួច​ហើយ​ក្នុង​សំណុំ​បែបបទ​ដែល​បើក​ក្នុង​ឯកសារ​ស្គ្រីប soffice ។

ការ​ព្រមាន ៖ ឯកសារ​ចាក់​សោ​ឯកសារ​ដែល​ធ្វើ​ឲ្យ​សកម្ម​អាច​បង្ក​បញ្ហា​ជាមួយ Solaris ២.៥.១ និង ​២.៧ ដែល​ប្រើ​ក្នុង​ទំនាក់ទំនង​ជាមួយ Linux NFS ២.០ ។ បើ​បរិស្ថាន​ប្រព័ន្ធ​របស់​អ្នក​មាន​ប៉ារ៉ាមែត្រ​ទាំងនេះ យើង​ផ្ដល់​អនុសាសន៍​ជា​ចម្បង​ថា អ្នក​គួរ​ចៀសវៀង​ប្រើ​លក្ខណៈ​ពិសេស​ដែល​ចាក់​សោ​ឯកសារ ។ មិន​ដូច្នេះ​ទេ OpenOffice.org នឹង​ឈប់​ពេល​អ្នក​ព្យាយាម​បើក​ឯកសារ​ពី​ថត​ដែល​បាន​ម៉ោន NFS ពី​កុំព្យូទ័រ​លីនុច ។

ការ​ចុះ​ឈ្មោះ

សូម​​ចំណាយ​​ពេល​បន្តិច​បន្តួច​​​ក្នុង​ការ​​បំពេញ​​ដំណើរ​​ការ​​ចុះ​ឈ្មោះ​​ផលិតផល​​អប្បបរមា ​ពេល​អ្នក​​ដំឡើងផ្នែក​ទន់​ ​។ ខណៈពេល​ការ​​ចុះ​ឈ្មោះ​គឺ​ជា​​​ជម្រើស​ យើងលើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ចុះ​ឈ្មោះ ដោយ​​ហេតុ​​ថា​​​​ព័ត៌មាន​​​នេះ​​​អាច​​​ឲ្យ​​​សហគមន៍​​​ធ្វើ​ឲ្យ​​​ផ្នែក​​ទន់​​​កាន់​​​​តែ​ប្រសើរ​ឡើង​ ​និង​​​អាច​ដោះ​ស្រាយ​បញ្ហា​អ្នក​ប្រើ​ដោយ​ផ្ទាល់​ ។ តាម​រយៈ​​គោល​ការណ៍​ភាព​ឯកជន សហគមន៍ OpenOffice.org ​ប្រុង​​ប្រយ័ត្ន​​ជា​មុន​គ្រប់​វេលា ​​ដើម្បី​​ការពារ​សុវត្ថិ​ភាព​ទិន្នន័យ​​ផ្ទាល់​ខ្លួន​​របស់​អ្នក ​។ បើ​អ្នក​​មិន​​បាន​​ចុះ​ឈ្មោះ​​ក្នុង​ពេល​​ដំឡើង​ទេ អ្នកអាច​​​ត្រឡប់​​​មក​វិញ និង​ចុះ​​ឈ្មោះ​​គ្រប់​​ពេល​ នៅhttp://www.openoffice.org/welcome/registration20.html

ការស្ទង់មតិ​អ្នកប្រើ

ក៏​មាន​ការ​ស្ទង់​​មតិ​អ្នក​ប្រើ​​ដែល​មាន​ទីតាំងលើ​បណ្តាញ​ផងដែរ​​ ដែល​យើង​​ជំរុញ​​ឲ្យ​អ្នក​បំពេញ ។ ​លទ្ធផល​​នៃ​ការ​​ស្ទង់​មតិ​​អ្នក​ប្រើ​​នឹង​ជួយ OpenOffice.org អភិវឌ្ឍ​កាន់​តែ​លឿន​ក្នុងការ​កំណត់​ខ្នាត​គំរូ​ថ្មី សម្រាប់​បង្កើត​ឈុត​ការិយាល័យ​ជំនាន់​ក្រោយ ។ តាមរយៈ​គោល​នយោបាយ​ឯកជន ​សហគមន៍ OpenOffice.org បាន​ប្រុង​ប្រយ័ត្ន​​ជា​មុន​ ដើម្បី​ការពារ​សុវត្ថិភាព​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក ។

​គាំ​ទ្រ​​​អ្នក​​ប្រើ

សម្រាប់​ជំនួយ​អំពី​ឈុត​ការិយាល័យ OpenOffice.org 2.4 សូម​មើល​បណ្ណសារ​ដើម្បី​រក​សំណួរ​ដែល​បាន​ឆ្លើយ​រួច​ហើយ​លើ​បញ្ជី​សំបុត្រ​រួម 'users@openoffice.org' នៅ http://www.openoffice.org/mail_list.html។ ជាជម្រើស​ អ្នក​អាច​ផ្ញើ​សំណួរ​របស់​អ្នក​ទៅ​កាន់​ users@openoffice.org ។ សូម​ចង​ចាំ​ថា ត្រូវ​ជា​វបញ្ជី ដើម្បី​ទទួល​​ការ​ឆ្លើយ​តប​តាម​រយៈ​​អ៊ីមែល​ ។

ពិនិត្យ​​​មើល​​ផ្នែក​ ​FAQ ​ដែល​​​​ត្រូវ​បាន​​ដាក់​​នៅ​​ទីនេះ http://user-faq.openoffice.org/

រាយការណ៍​អំពី​កំហុស និង​បញ្ហា​ផ្សេងៗ

តំបន់​បណ្តាញ​របស់​ OpenOffice.org បាន​​បង្ហោះ​ IssueZilla ​​​យន្ត​ការ​របស់​យើង​​សម្រាប់​រាយ​ការណ៍ តាម​ដាន និង​ដោះ​ស្រាយ​កំហុស​ និង​បញ្ហាផ្សេងៗ ។ យើង​សូម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រើ​ទាំង​អស់​ឲ្យ​ទទួល​យក​ និង​​ស្វាគមន៍​ក្នុង​ការ​រាយការណ៍​អំពី​បញ្ហាដែល​​បាន​កើត​ឡើង​លើវេទិកា​ពិសេស​​របស់​អ្នក​ ។ ​របាយ​ការណ៍​អំពី​បញ្ហា​កំហុស​​ផ្សេងៗ គឺ​ជា​ចែក​ចាយ​​​​ដ៏​សំខាន់​បំផុត ដែល​​សហ​គមន៍​អ្នក​ប្រើ​អាច​ជួយ​អភិ​វឌ្ឍ​ និង​ពង្រឹង​ឈុត​កម្មវិធី​នេះ ។

​​កំពុង​ចាប់ផ្តើម​​ពាក់ព័ន្ធ

សហគមន៍ ​OpenOffice.org ​នឹង​ទទួល​បាន​ផលប្រយោជន៍​​យ៉ាង​ច្រើន​ ព¸​ការ​​ចូល​រួម​​យ៉ាង​​​សកម្ម​​របស់​អ្នក ក្នុង​ការ​​អភិវឌ្ឍន៍​​គម្រោង បើក​ទូលាយ​កូដ ដ៏​សំខាន់​​នេះ ។

ជា​អ្នក​ប្រើ​ម្នាក់ អ្នក​គឺ​ជា​ផ្នែក​ដ៏​មាន​តម្លៃ​នៃ​ដំណើរការ​អភិវឌ្ឍន៍​ឈុត​កម្មវិធីនេះ​រួច​ជា​ស្រេច ហើយ​យើ​ង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចូល​រួម​កាន់​តែ​សកម្ម ជា​មួយ​ទស្សនៈ​ជា​អ្នក​ចែក​ចាយ​​រយៈ​ពេលវែង​​ក្នុង​សហគមន៍ ។ សូម​ចូលរួម និង​ពិនិត្យ​មើល​ទំព័រ​អ្នក​ប្រើ​នៅ ៖http://www.openoffice.org

យើង​សង្ឃឹម​ថា​អ្នក​រីករាយ​ជាមួយ OpenOffice.org 2.4 ថ្មី និង​​ចូល​រួម​ជាមួយ​ពួក​យើង​លើ​បណ្ដាញ ។

សហគមន៍ OpenOffice.org

កូដ​ប្រភព​​ ដែល​បាន​ប្រើ/កែប្រែ

រក្សាសិទ្ធិ​មួយ​ផ្នែក​ឆ្នាំ 1998 1999 James Clark ។ រក្សា​សិទ្ធិ​មួយ​ផ្នែក​ឆ្នាំ 1996 1998 សហប្រតិបត្តិការណ៍​​ទំនាក់ទំនង​ Netscape ។